ការចុះទស្សនកិច្ចវិទ្យាល័យឥន្ទ្រទេវី

ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោក យូមិ ស៊ូហ្សឹគី លេខាទី១ នៃស្ថានទូតជប៉ុន រួមជាមួយបណ្ឌិត វុទ្ធី មុនីរ័ត្ន ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន(JAC) បានធ្វើទស្សនកិច្ចវិទ្យាល័យឥន្ទ្រទេវីដែលលោកបណ្ឌិតធ្លាប់ជាអតីតសិស្សនៅវិទ្យាល័យនេះ។យើងបានណែនាំអំពីវប្បធម៌ និងប្រព័ន្ធអប់រំជប៉ុន ចំណែក បណ្ឌិត មុនីរ័ត្នបានពន្យល់រៀបរាប់ពីបទពិសោធន៍របស់គាត់កំឡុងពេលសិក្សានៅប្រទេសជប៉ុន។ សិស្សវិទ្យាល័យចំនួន១០រូប ក៏បានសាកល្បងស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុន«យូកាតា» ហើយសិស្សទាំងអស់បានចូលរួមឆ្លើយសំណួរអំពីប្រទេសជប៉ុន និងបានយល់ដឹងកាន់តែស៊ី ជម្រៅអំពីប្រទេសជប៉ុន ព្រមទាំងរីករាយជាមួយបទពិសោធន៍ថ្មីនៃវប្បធ៌មជប៉ុន។ Mr. Yumi SUZUKI, First secretary​ of the …