JAC member participated Online Study in Japan Fair 2023

កាលពីថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ កញ្ញា រតន៍ ហ្វីលីយ៉ាន ដែលជាអតីតនិស្សិតមកពីប្រទេសជប៉ុន និងជាសមាជិករបស់ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) សហការជាមួយកម្មវិធី Online Study in Japan Fair 2023 ដោយបានចែករំលែកបទពិសោធន៍និងគន្លឹះសម្រាប់ការសិក្សា និងការរស់នៅ នៅប្រទេសជប៉ុន។
វគ្គចែករំលែកនេះត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ និងផ្តោតលើប្រធានបទស្តីពី”ការសិក្សានៅប្រទេសជប៉ុន៖ គន្លឹះសម្រាប់ការរស់នៅឆ្ងាយពីផ្ទះ និងការមានបទពិសោធន៍ល្អៗ” ។ តាមរយៈបទបង្ហាញនេះ កញ្ញា ហ្វីលីយ៉ាន បានចែករំលែកបទពិសោធន៍របស់ខ្លួនទាក់ទងនឹងវប្បធម៌ បញ្ហាប្រឈម លទ្ធផលសិក្សា និងជំនាញដែលទទួលបានតាមរយៈការសិក្សា ការរស់នៅ និងជីវិតប្រចាំថ្ងៃ ព្រមទាំងបានណែនាំ និងលើកទឹកចិត្តដល់សិស្សានុសិស្ស កម្ពុជា ឱ្យមានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ប្រសិនបើពួកគេមានគម្រោងទៅសិក្សានៅប្រទេសជប៉ុននាពេលអនាគត។

On Saturday, January 28, 2023, Japan Alumni of Cambodia (JAC), in collaboration with Online Study in Japan Fair 2023 organized a sharing session with the participation of a former student to Japan and a member of JAC, Ms. Roth Filiyan to share experiences and tips for studying and living in Japan.
This sharing session was conducted virtually and covered the following main topic: ‘Studying in Japan: Tips for being far from home and having profound experiences’. Ms. Filiyan shared her experiences of culture, challenges, learning outcomes and skills acquired through study, living and everyday life, and suggested and encouraged Cambodian students to have a strong will and high commitment if they have plan to study in Japan in the future.